រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាងចុងក្រោយ គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស តាក់តែងគោលនយោបាយនេះ។
- ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើខ្លឹមសារដែលមាននៅក្នុងសេចក្ដីព្រាងចុងក្រោយនៃគោលនយោបាយនេះឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ព្រមទាំងឱ្យឆ្លើយតបទៅនឹងតម្រូវការនៃការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន មុនធ្វើការដាក់ជូនទីស្ដីការគណៈរដ្ឋមន្ដ្រី ៕