ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូ ជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែន និងគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃព្រឹទ្ធសភា ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី“វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ” នៅសាលប្រជុំ នៃវិមានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ ។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេងយល់ព្រមចំនួន១២០នៃចំនួនសមាជិករដ្ឋសភាចូលរួមប្រជុំ១២០រូប។តង
Join Bayon Radio