ខេត្តកំពត ៖ រសៀលថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា, ការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និង ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត នាសាលសន្និសីទបូកគោ ខេត្តកំពត និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត, សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត, សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត មិនមែនជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត, គណៈកម្មការខ.១៨, គណៈកម្មការខ.២៦.១ ខ.២៦.២ ខ.២៧ ខ.២៧.១ (វរៈ ២៤១), ក្រុមការងារយុវជនថ្នាក់ខេត្តទាំង៣ប្រភេទ (ក្រុមការងារយុវជន សសយកនិងសយសស), សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក, ប្រធាន គណៈកម្មាធិការគណបក្សឃុំ/សង្កាត់ មិនមែនក្រុមប្រឹក្សាក្នុងមុខតំណែង, សមាជិក សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ គណបក្សប្រជាជនក្នុងមុខតំណែងទាំងអស់, នាយប៉ុស្តិ៍រដ្ឋបាល និងស្មៀនឃុំ-សង្កាត់ សរុប ១,០៥៩នាក់៕