(រាជធានីភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនភស្តុភា និងជំនាញយន្តយុទ្ធ ថ្នាក់វរសេនាតូច នៅបញ្ជាការដ្ឋាន យោធភូមិភាគពិសេស នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានគូសបញ្ជាក់ថា៖ ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាមរយះការផ្តល់នូវចំណេះដឹង ចំណេះធ្វើពិតប្រាកដ ដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ជាប្រភពបន្តវេនជំនាន់ក្រោយ ហ្វឹកហ្វឺនពង្រឹងទៅលើសមត្ថភាពរបស់កងទ័ព ទាំងក្បួនប្រយុទ្ធ ទាំងការប្រើប្រាស់អាវុធ ស្គាល់ ច្បាស់អំពីភូមិសាស្ត្រ ចរិកសមរភូមិ ព្រមទាំងពង្រឹងកាយសម្បទា សតិអារម្មណ៍ កងទ័ពឱ្យបានមោះមុត ហ៊ានពលីជីវិត ដើម្បីការពារសន្តិភាព ការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី នៅគ្រប់កាលៈទេ សៈដែលជាតិត្រូវការ។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានគូសបញ្ជាក់ថា៖ កងយោធពលខេមរភូមិន្ទ ការងារហ្វឹកហ្វឺនមានលក្ខណៈសម្បត្តិ ២យ៉ាង គឺបង្កើនសមត្ថភាព គុណភាពដល់យោធិន និងធានាបាននូវការគ្រប់គ្រងកម្លាំងសម្រាប់បម្រើឲ្យការងារត្រៀមប្រយុទ្ធ ប្រយុទ្ធនៅពេលដែលមានបទបញ្ជារបស់ថ្នាក់លើ បានទាន់ពេលវេលា។ ក្នុងន័យនេះការងារហ្វឹកហ្វឺនត្រូវតែដើរសមស្របនៅលើគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល មាន ន័យថារាល់ខ្លឹមសារ គោលការណ៍ នៃការចាត់តាំង វិធីសាស្ត្រហ្វឹកហ្វឺន ក្រៅពីឲ្យស្របទៅតាមអាវុធ បំពាក់ឱ្យ ដាច់ខាតត្រូវតែផ្អែកទៅលើមូលដ្ឋានគោលនយោបាយទស្សនៈដឹកនាំទៅលើវិស័យយោធា របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក ។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានថ្លែងអំណរអរគុណដល់អស់លោកដែលជាគ្រូឧទ្ទេសនាម ដែលបានយកចិត្តទុកដាក់ត្រួតពិនិត្យរាល់ឯកសារ សំរាប់បង្រៀនក្នុងវគ្គហ្វឹកហ្វឺនបានត្រឹមត្រូវ និងសមស្របតាមស្ថានភាពជាក់ស្តែង យកអស់ពី កំលាំងកាយចិត្ត ចំណេះដឹង ប្រាជ្ញាស្មារតី និងបទពិសោធន៏ដែលមាន ធ្វើការពន្យល់ បកស្រាយបាន ច្បាស់លាស់ ធ្វើឲ្យសិក្ខាកាមងាយយល់ និងក្តាប់ជាប់នូវខ្លឹមសារមេរៀន ដើម្បីឲ្យសិក្ខាកាមមានមូលដ្ឋាន ច្បាស់លាស់សំរាប់យកទៅបំពេញភារកិច្ច ទទួលបានជោគជ័យនៅតាមបណ្តាកងឯកភាពក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺន
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានផ្តាំផ្ញើដល់សិក្ខាកាមបានបញ្ចប់នាពេលនេះ ត្រូវយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលបានមក ពីការរៀនសូត្រ យកទៅបម្រើការងារអង្គភាពអោយមានប្រសិទ្ធភាព ។ ត្រូវជៀសឲ្យឆ្ងាយពីការជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ដែលនាំអោយមានផល ប៉ះពាល់ដល់កិត្តិយស កងយោធពលខេមរភូមិមិន្ទ។ ត្រូវគោរពឲ្យបានដាច់ខាតនូវវិន័យ របស់កងយោធពលខេមរភូមិន្ទ បទបញ្ជា សារាចរ សេចក្តី ណែនាំរបស់ថ្នាក់លើ ក្រឹត្យច្បាប់របស់រដ្ឋ ត្រូវមានសីលធម៌ល្អ អត្តចរិកស្លូតបូត សុភាពរាបសារ តែម៉ឹង ម៉ាត់សមស្របជាកងយោធពលខេមរភូមិន្ទ និងជាអ្នកបន្តវេនដ៏ល្អ ៕
https://t.me/royalcambodianarmy