កម្ពុជា នឹង​ប្រារព្ធ​ពិធី​តាំងពិព័រណ៍​ដើម​ឈើ និង​ចែក​ជូន​ដើ​ម​ឈើទូទាំង​ប្រទេស ដើម្បី​បៃតងភាព និង​ចីរភាព​បរិស្ថាន​

នៅ​ខែ​កក្ដ​ដា ឆ្នាំ​២០២៤ ខាងមុខនេះ កម្ពុជា នឹង​រៀបចំ​ការតាំងពិព័រណ៍​ដើម្បី​ឈើ និង​ធ្វើ​ការចែក​ដើ​ឈើ ជូន​ប្រជាពលរដ្ឋ សហគមន៍ សាលារៀន និង​នៅតាម​បណ្ដា​ទីកន្លែង​នានា ទូទាំង​ប្រទេស​កម្ពុជា​។​

​គូសបញ្ជាក់​ផងដែរ​ថា ការរៀបចំ​តាំងពិព័រណ៍​ដេ​ី​ម​ឈេ​ី នា​ខែ​កក្ដ​ដា​ខាងមុខនេះ ជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​បរិស្ថាន ក្រោម​ប្រធានបទ​”​ពន្លក​បៃតង​” ពោល​គឺ​កម្ពុជា ឈាន​ឆ្ពោះ​ទៅកាន់​ភាព​បៃតង នា​ឆ្នាំ​២០៥០ ស្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​បរិស្ថាន ដេ​ី​ម្បី​ចីរភាព​បរិស្ថាន​នៅ​កម្ពុជា​។​

​បើ​តាម​ប្រសាសន៍​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកឡេីង​ក្នុង ជំនួប​ជាមួយ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូត​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​នឹង​ដេីរ​តួ​យ៉ាង​សំខាន់ ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ លេីការ​បម្រែបម្រួល​អាកាសធាតុ​សកល និង​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ឈាន​ខ្ពស់​លេ​ី​វិស័យ​បរិស្ថាន​ក្នុង​តំបន់​។ កម្ពុជា​បាន​នឹង​កំពុង តែ​មាន​ភាពល្អប្រសើរ និង​ទទួលបាន​ជោគជ័យ លេីការ​កាត់បន្ថយ​ប្រេី​ប្រាស់​ប្លា​ស្ទិក តួ​យ៉ាង​ក្នុង​មួយថ្ងៃ មាន​ការប្ដេជ្ញា​មិន​ប្រេី​ប្រា​ស់​ថង់ប្លាស្ទិក ប្រមាណ​ជា ៤ លាន​ថង់ និង​មាន​អ្នក​ចូលរួមបេ្ដ​ជ្ញា​ជាង ៨ លាន អង្គ​នាក់ បេ​ី​គិត​ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ មកដល់​ពេល​បច្ចុប្បន្ន​នេះ​។​

​សូម​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ក្រោម​ប្រធានបទ​”​ពន្លក​បៃតង​” នឹង​ប្រព្រឹត្តិ​ទៅ នៅខាងមុខ​អាគារ​ទីស្ដីការ​ក្រសួង​បរិស្ថាន ដោយ​មាន​ការ​ដាក់​តាំង​បង្ហាញ​នូវ​ដេ​ី​ម​ឈេ​ី​ជាច្រើន​ប្រភេទ នៅ​តាម​ស្ដង់​នី​មួយៗ របស់​មន្ទីរ​បរិស្ថាន អង្គការក្រៅរដ្ឋាភិបាល​លេ​ី​វិស័យ ដែល​នឹង​ចាប់ផ្ដេីម​ពី ថ្ងៃទី ១០ ខែ​កក្ដ​ដា ដល់​ថ្ងៃ​ទី ១៦ ខែកក្កដា ឆ្នាំ​២០២៤​នេះ​។​

​បើ​តាម​ប្រភព​ច្បាស់ការ​មួយ​ថា ក្រសួង​បរិស្ថាន រួម​ទាំង​មន្ទីរ​បរិស្ថាន​ទូទាំង​ប្រទេស នឹង​ចែក​ដើមឈើ ម្រ​មាណជា ១,៥ លាន​ដើម ដើម្បី​ប្រជា​សហគមន៍ ដាំ​លើ​ផ្ទៃ​ដី​សឹក​រិច​រិល នៅតាម​ផ្លូវ​សាធារណៈ សាលារៀន វត្ត​អារាម និង​តាម​តំបន់​ផ្សេងៗ​ទៀត​។​

​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់ ក្រសួង​បរិស្ថាន នឹង​ធ្វេី​ការដាំដុះ​ស្ដារឡេីងវិញ លេ​ី​ផ្ទៃ​ដី​រាប់​ពាន់​ហិកតា ដែល​បាន​ដកហូត​មក​ថ្មីៗ​នេះ ពី​សំណាក់​ជន​ខិលខូច លួច​កាប់ ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ​។ ដី​ដែល​ដកហូត​បាន នឹង​ចាប់ផ្ដើម​ធ្វេី​ការដាំដុះ ក្នុង​រដូវ​ស្សារ​នា​ពេល​ខាង​នេះ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *