​ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ មាន​ក្រុម​ជនសង្ស័យ​ចំនួន ០៣​នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ប៊ីត ស្លាក​លេខ​កណ្តាល 1AH-5621 នៅ​ចំណុច ជិត​ហាង​ម៉ី​ម៉ី​សាឡ​ន ច្រកចូល​ផ្សារ​បន្លែ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ក្រោយពេល​ទទួល​ពាក្យបណ្ដឹង កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​។ រហូតដល់​វេលា​ម៉ោង​ប្រមាណ ១៧​និង​៣០​នាទី ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បាន​ឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ មាន ធីលិន ភេទ​ប្រុស ជនជាតិ វៀតណាម នៅ​ចំណុច​ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នាំយក​មក​មូលដ្ឋាន​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ក្រោយពេល​ស្ដាប់​ចម្លើយ​ជនសង្ស័យ មាន ធីលិន បាន​សារភាព​ថា ខ្លួន និង​បក្ខពួក​០២​នាក់​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង នៅ​ចំណុច​ទីតាំង​ខាងលើ ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខ​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕


 

 

Leave a Reply

Your email address will not be published. Required fields are marked *