​ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​!

​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ត្រី ហង្ស ណា​រិទ្ធ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ចាត់​ក្រុមការងារ​នាំយក​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ៤,០៤០,០០០​រៀល ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ លោក​អនុសេនីយ៍ទោ ស៊ុយ សុ​ី​ដឿ​ន ជំនួយការ​ខណ្ឌ ដែល​ម្តាយក្មេក​របស់​លោក​ទទួល​មរណៈភាព ដោយ​រោគាពាធ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *