ថវិកា​ចំនួន ៤​ម៉ឺន ដុល្លារ​ហើយ ដែល​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី សម្រាប់​ព្យាបាល​ជំងឺ​!

​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​ថវិកា​ចំនួន ៥,០០០​ដុល្លារ បន្ថែមទៀត ទៅ​ប្រគល់ជូន​និង​សួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ត្រូវ​ការព្យាបាល​រយៈពេល​យូរ និង​ត្រូវការ​ថវិកា​ជា​ចាំបាច់​។​

​កន្លងមក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ចុះសួរសុខទុក្ខ​ជា​បន្តបន្ទាប់ ចំនួន​០៥​លើក និង​បាន​នាំយក​ថវិកា​ដែល​បានមក​ពី​ការចូលរួម​របស់ នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ស្មារតី​សាមគ្គីភាព ចែករំលែក​ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន ប្រគល់ជូន​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី សម្រាប់​ព្យាបាល​ជំងឺ សរុប​ជា​រួម ចំនួន បួន​ម៉ឺន​ដុល្លារ (៤០,០០០$) ហើយ​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *