អាវុធហត្ថ​រាជធានី​ភ្នំពេញ ដាក់​ដំណើរការ​បច្ចេកវិទ្យា​ថ្មី ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​របស់​ខ្លួន​!

ថ្មីៗ​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សាកល្បង​ដាក់​ដំណើរការ​នូវ​បទពិសោធន៍​ថ្មី​មួយ គឺ​កម្មវិធី​ហ្វឹកហ្វឺន Simulation ដែល​ជា​ប្រព័ន្ធ​ហ្វឹកហ្វឺន​តាម​បែប​បច្ចេកវិទ្យា​កុំព្យូទ័រ ប៉ុន្តែ​សិក្ខាកាម​អាច​អនុវត្ត​ដូច​នៅ​ក្នុង​ពិភព​ពិត ជា​លក្ខណៈ​ឯកត្តជន ជា​ក្រុម និង​អាច​ប្រកួត​គ្នា​បាន ដោយ​អាច​បង្កើត​សេនារីយោ​សិប្បនិម្មិត​តាម​តម្រូវការ ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​។

​ជាមួយ​បទ​ពិសោធន៍​ថ្មី​មួយ​នេះ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលជា​អ្នក​ផ្តួចផ្តើម​និង​ទទួលខុសត្រូវ​រៀបចំ​ដោយផ្ទាល់ បានបញ្ជាក់​ថា កម្មវិធី​ហ្វឹកហ្វឺន Simulation បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា​៖
– ចំណេញ​ការប្រើប្រាស់​គ្រាប់​ពិត​
– ចំណេញ​ការប្រើប្រាស់​ទីលាន​ហ្វឹកហ្វឺន​
– អាច​ចល័ត​បាន​គ្រប់​ទីកន្លែង ដោយ​គ្រាន់តែ​មាន កុំព្យូទ័រ និង LCD Projector(​ស្លា​យ​)
– កម្មវិធី​ហ្វឹកហ្វឺន​អាច​បត់បែន​បាន​គ្រប់​ស្ថានភាព​តាម​តម្រូវការ
– បង្កើន​នូវ ប្រសិទ្ធភាព និង សុវត្ថិភាព​
– បំណិន​ក្នុងការ​ធ្វើ​សេចក្តីសម្រេ​ចចិត្តបាន​ត្រឹមត្រូវ​ឆាប់រហ័ស​ក្នុងពេល​ប្រតិបត្តិ​ការជាក់ស្តែង​ ។

 

Leave a Reply

Your email address will not be published. Required fields are marked *