​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២៤ និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​

​បន្ទាយមានជ័យ​: នៅ​ថ្ងៃ​ទី​២៩ ខែ ឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២:០០​នាទី​រសៀល ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំខែ ឧសភា ឆ្នាំ​២០២៤ (​គិតពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤ ) និង​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​។​

​កិច្ចប្រជុំ​នេះ​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។ ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យ​ជំនាញ លោក​អធិការ​គ្រប់​ក្រុង​/​ស្រុក​ទាំង​៩ លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ នាយប៉ុស្តិ​រដ្ឋបាល​ទាំង​៦៧​ឃុំ​-​សង្កាត់​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ដាក់​ចេញ​ទិសដៅ​អនុវត្ត​បន្ត​ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត លោក​អធិការ​ក្រុង​-​ស្រុក មេបញ្ជាការ​វរ​: លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​ប៉ុស្តិ៍​
១-​កម្លាំង​ការពារ​ព្រំដែន​គោក​ត្រូវ​បន្ត​ក្តាប់​និង​ទ្រោល​សភាពការណ៍ ទប់ស្កាត់ បង្ការ បង្ក្រាប​បទ​ល្មើ​ឆ្លងដែន​ខុសច្បាប់ បន្ត​សហការ​ជាមួយ​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ ក្តាប់​រាល់​ព័ត៌មាន សន្តិសុខ​ព្រំដែន​
២-​ផែន​ការងារ​សន្តិសុខ ត្រូវ​ក្តាប់​សភាពការណ៍​សន្តិសុខ​ក្នុង​និង​ក្រៅ នូវ​ការ​ញុះញង់ គ្រប់​រូបភាព​ផ្សេងៗ ឬ​តាមរយៈ​សង្គម​ព័ត៌មាន​ហ្វេ​ស​បុក និង​ជម្រុញ​ដល់​គ្រប់​អធិការ​និង​ប៉ុស្តិ៍​គ្រប់គ្រង​សាសនា អង្គការ ផ្សេងៗ​ដែល​បង្ករ​ការ​ញុះញង់ អន្តិសុខដ​ល់​សង្គម​
៣-​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ក៏ដូចជា​គ្រប់​អធិការ និង​ប៉ុស្តិ៍​ត្រូវ​ទ្រោល​សភាពការណ៍ បង្ការ បង្ក្រាប​រាល់​បទល្មើស​ព្រហ្មទណ្ឌ ជាពិសេស​ក្មេង​ទំនើ​ង នៅតាម​មូលដ្ឋាន​របស់​ខ្លួន​
៤-​ផែន​ការងារ​ប្រឆាំង​ការជួញដូរ ការពារ​អា​នីតិជន ត្រូវ​បន្ត​គ្រប់គ្រង ចុះ​អប់រំ​ធ្វើ​កិច្ចសន្យា​ដល់ គ្រឹះស្ថាន ក្លឹម​កំសាន្ត ខារ៉ាអូខេ ម៉ាស្សា ត្រូវ​បង្ការ បង្ក្រាប រាល់​ការជួញដូរ​ផ្លូវភេទ គ្រប់​ប្រភេទ គ្រប់​រូបភាព និង​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់​
៥-​ផែន​ការងារ​គ្រឿងញៀន ក្តាប់ និង​បន្ត​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ទប់ស្កាត់​នូវ​បារី​អេលិចត្រូនិ​ចគ្រប់​ប្រភេទ នៅតាម​ក្លឹម​កំសាន្ត​ផ្សេងៗ​
៦-​ផែន​ការងារ​បទល្មើស​សេដ្ឋកិច្ច គ្រប់គ្រង​ទប់ស្កាត់ បន្ត​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ទំនិញ​ក្លែងក្លាយ និង អាហារ​ខូចគុណភាព បន្ត​កិច្ចសហប្រតិបត្តិកា​រណ៍​ល្អ​ជា​គ្រប់​ស្ថាប័ន​ពាក់ព័ន្ឋ និង​សហការ​ជា​មន្ទី​សុខាភិបាល​ដើម្បី​ចុះ​ត្រួតពិនិត្យ នូវ​កន្លែង​លក់​ឱសថការី​ដែល​គ្មាន​លិខិត​អនុញ្ញាតិ​ច្បាប់​
៧-​ផែន​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ បន្ត​អនុវត្ត ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ពលរដ្ឋ អ្នកដំណើរ និង​សិស្សសាលា​
៨-​ផែន​ការងារ​អាវុធ​គ្រឿង​ផ្ទុះ អគ្គីភ័យ ត្រូវ​ពង្រឹង​ការគ្រប់គ្រង សម្ភារៈ អាវុធ រថយន្ត មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ឲ្យបាន​ល្អ​ព្រោះ​ពេល​នេះ​ជា​រដូវក្តៅ​
៩-​ផែនកា​រងារ​អន្តោប្រវេសន៍ ត្រូវ​បន្ត​ការគ្រប់គ្រង ស្ថិតិ ជនបរទេស សណ្ឋាគារ ផ្ទះសំណាក់ និង​ជម្រុញ​ដល់​អធិការ សហការ​ជាមួយ​ជំនាញ នូវ​ការគ្រប់គ្រង​ជន​បរ​ទ​រស​ចេញចូល​ស្នាក់​នៅ​តាម​ផ្ទះ​សំ​ណាល់ សណ្ឋាគារ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​
១០-​ផែនកា​រងារ អត្តសញ្ញាណប័ណ និង​លោក​អធិការ​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋា​បាល ពង្រឹង​ការផ្តល់​សេវា​រដ្ឋបាល​សាធារណ​: ជូន​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ពន្លឿន​ការ​ធ្វើ​អត្តសញ្ញាប័ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ​
១១-​ផែនកា​រងារ ភស្ភុភារ ហិរញ្ញវត្ថុ បន្ត​ធ្វើ​ការចុះ​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ (​ចុះបញ្ជី​ដីធ្លី​)​ធ្វើបញ្ជី គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ មាន​ម៉ូតូ ឡាន បាន​ត្រឹមត្រូវ​
១២-​ផែន​ការងារ​ធនធាន​មនុស្ស ត្រូវ​ពង្រឹង​លើ​ឯកសណ្ឋាន ការ​ស្លៀកពាក់ ការគោរពវ័ន័យ និង​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល នៅ​និង​កន្លែង​
១៣-​ផែនកា​រងារ​សេនាធិការ គ្រប់គ្រង​ឯកសារ លិខិត​ចេញចូល លិខិត​បទដ្ឋាន​ផ្សេង ឱ្យបាន​ត្រឹមត្រូវ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *