លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​៖ គោរព​បញ្ជាក់​ជូន​បង​-​ប្អូន ជនរួមជាតិ​ទាំងអស់​មេត្តា​ជ្រាប​អំពី​បច្ចុប្បន្នភាព​នៃ​ទឹកប្រាក់​បរិច្ចាគ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​៖ នាង​ខ្ញុំ​សូម​គោរព​បញ្ជាក់​ជូន​បង​-​ប្អូន ជនរួមជាតិ​ទាំងអស់​មេត្តា​ជ្រាប​អំពី​បច្ចុប្បន្នភាព​នៃ​ទឹកប្រាក់​បរិច្ចាគ ដោយ​គិត​មកដល់​ម៉ោង ៥:០០​ព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤ មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ទទួល​ថវិកា​បរិ​ច្ចាគ ពី​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៩៩.៩៦៥ នាក់ សរុប​ជា​ទឹកប្រាក់​មាន​ចំនួន ១.១៦៤.០៤៧ ដុល្លារ​អាម៉េរិក​។

​នាង​ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​យ៉ាង​ផុលផុស ក្នុង​ស្មារតី​សាមគ្គីភាព​“​ខ្មែរ​ជួយ​ខ្មែរ​” របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។

​នាង​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​សប្បុរសជន​ដែល​មាន​បំណង​ចូលរួម​បរិច្ចាគ​ក្នុង​យុទ្ធនាការ​នេះ សូមមេត្តា​បន្ត​ចូលរួម​គាំទ្រ រហូត​ដល់​ថ្ងៃ​បិទ​យុទ្ធនាការ​។
​សូម​អរគុណ​

Leave a Reply

Your email address will not be published. Required fields are marked *