លោក​វរសេនីយ៍ឯក សៀ ទីន ដឹកនាំ​ក្រុម​នាយទាហាន កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី ចូលរួម​ក្នុង​កម្មវិធី​សប្បុរស​ធ​ម៍​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី ជូន​ដល់​ក្រុម​កុមារ និង​សិស្សានុសិស្ស​ពិការភ្នែក គរ​ថ្លង់​

ថ្ងៃ​ច័ន្ទ ១២ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​មាន​ការរៀបចំ និង​ផ្តួចផ្តើម​គំនិត​ដោយ លោក ធារ៉ា មុន្នី​ឧត្តម ក្នុង​ការចូលរួម​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រធាន​ក្រុម​នាយទាហាន កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (​ហៅ​កាត់​ថា RARA) បាន​ដឹកនាំ​ក្រុម ព្រមទាំង​មាន​ការចូលរួម​ពី​សប្បុរសជន ទៅ​ចូលរួម​ក្នុង​កម្មវិធី​សប្បុរស​ធ​ម៍​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី ជូន​ដល់​ក្រុម​កុមារ និង​សិស្សានុសិស្ស​ពិការភ្នែក គរ​ថ្លង់​។

​កញ្ចប់​ជំនួយ​សប្បុរស​ធ​ម៍​រួមមាន បរិក្ខារ​ជំនួយ​ដល់​ការសិក្សា​ដូចជា កង្ហារ ម៉ា​សុីន​ចំរោះ​ទឹកស្អាត ឧបករណ៍​បញ្ចាំង​ស្លាយ ម៉ា​សុីន​ព្រីន​ធើរ ទឹក​ថ្នាំព្រីន​ធើរ ឈើច្រត់​សំរាប់​ជនពិការ និង​ស្បៀងអាហារ​ដូចជា អង្ករ មី​កញ្ចប់ ត្រីខរ ទឹកត្រី ទឹក​សុ​ី​អុីវ ទឹក​សណ្តែក​បំប៉ន ព្រមទាំង​ម្ហូបអាហារ​ថ្ងៃត្រង់​មួយ​ពេល​សំរាប់​សិស្ស​ចំនួន​៣៥០​នាក់​។

​កញ្ចប់​ជំនួយ​សប្បុរស​ធ​ម៍​នេះ​គឺ​ជំនួយ​ដ៏​មាន​តម្លៃ​ក្នុងការ​ឧបត្ថម​ការខ្វះខាត​ផ្នែក​បរិក្ខារ​ផ្គត់ផ្គង់​ចាំបាច់​របស់​សាលារៀន ទ្រទ្រង់​កម្មវិធី​បង្ហាត់​បង្រៀន ដោះស្រាយ​ចំណូល​ចំណាយ ព្រមទាំង​អភិវឌ្ឍន៍​កែលំអរ​ក្នុង​បរិវេន​សាលារៀន​បាន​មួយកំរិត​ផងដែរ​។​

​សប្បុរសជន​ដែល​បាន​ចូលរួម​បន្ថែម​មាន​៖
– លោក Vanna San និង​ក្រុមគ្រួសារ (USA)
– លោក Sokhan Sok ជាមួយ លោកស្រី Kea Yang និង​ក្រុមគ្រួសារ (USA)
– លោក Phalla Eang and លោកស្រី Dominic Chea (USA)
– លោកស្រី Sophy San ជាមួយ លោក Viceth និង​ក្រុមគ្រួសារ (USA)
– លោក Bunpheng Ly ជាមួយ លោកស្រី Kim Kim Sour និង​ក្រុមគ្រួសារ (USA)
– លោកស្រី Sokhom Young (USA)
– លោក Chamroeun Sun ជាមួយ លោកស្រី Chenda Hy និង​ក្រុមគ្រួសារ​(USA)
– Tha Smith and Charles Smith (USA)
– Chhoeung Srey Oun and Eang Menghong (USA)
– លោក ហេង វ៉ា​ពុទ្ធិ​រាជ​
– លោក ទេព បូ​វីន និង សប្បុរសជន ដទៃទៀត​។​

​ក្នុងពេល​កន្ល​ប​មក ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (​ហៅ​កាត់​ថា RARA) តែងតែ​ចូលរួម យកចិត្តទុកដាក់​ខ្ពស់​ក្នុង​វិស័យ​សប្បុរស​ធ​ម៍ ជា​ពិសេស​ការអភិវឌ្ឍ​ន៍​ក្នុង​វិស័យ​អប់រំ ដែល​នេះ​គឺជា​ការចូលរួម​ចំណែក​ដ៏​សំខាន់ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *