​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ចូលរួម​ពិធី​បើក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់ Soccer League លើក​ទី​៧ ឆ្នាំ​២០២៤

​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អនុប្រធាន ស​.​ស​.​យ​.​ក​. និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ Soccer League លើក​ទី​៧ ឆ្នាំ​២០២៤ និង​លោកជំទាវ បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់ Soccer League លើក​ទី​៧ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​បន្ទាប់ពី​ចប់​ពិធី​បើក ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុងនាម​កីឡាករ​នៃ​ក្រុម ស​.​ស​.​យ​.​ក​. អ​ល​ស្តារ ក៏​បាន​ចូលរួម​ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព សប្បុរសធម៌ ជាមួយ​ក្រុមបាល់ទាត់ ផ្កា​រី​គ្រប់​រដូវ ក្រោម​មូលបទ “​បេះដូង​អ្នកកីឡា ដើម្បី​កុមារ​កម្ពុជា​” ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *