ឱកាស​ចូល​បម្រើ​ការងា​រ​ក្នុង កងរាជអាវុធហត្ថ​!

សូម​រួសរាន់ មក​ទទួលយក​ឯកសា​រដាក់​ពាក្យ​ប្រលង​ចូល​ក្របខ័ណ្ឌ កងរាជអាវុធហត្ថ (​ដោយ​ឥត​គិត​ប្រាក់​) នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​សាមីខ្លួន​ដែលមាន​អាសយដ្ឋាន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

– ចែក​ពាក្យ​៖ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤
– ទទួល​ពាក្យ​៖ ចាប់ពី​ថ្ងៃ​ទី​១៧ ខែមិថុនា ដល់​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៤

​ល​ក្ខណ្ឌ​៖
១- មាន​សញ្ជាតិ​ខ្មែរ ភេទ​ប្រុស (​នៅ​លីវ​)
២- មាន​អាយុ​ពី ១៨ ដល់ ២៥​ឆ្នាំ (​គិត​ត្រឹម​ថ្ងៃ​ដាក់ពាក្យ​)
៣- មាន​កាយសម្បទា​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ តាម​តម្រូវការ​ដើម្បី​បំពេញ​មុខងារ​
៤- មាន​ភក្ដីភាព​ចំពោះ​ជាតិ មាតុភូមិ និង​គ្មាន​ជាប់ពិរុទ្ធ អំពី​បទល្មើស​ផ្សេងៗ​
៥- មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឡើងទៅ ឬ​លិខិត​បញ្ជាក់​ការសិក្សា ឬ​សមមូល​សញ្ញាបត្រ
៦- មាន​កម្ពស់​ចាប់ពី ១,៧០​ម៉ែត្រ​ចិតសិប​ឡើងទៅ
៧- បេក្ខជន​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​លក្ខណសម្បត្តិ និង​ធ្វើតេស្ត​ប្រឡង​សមត្ថភាព​
៨- បេក្ខជន​ត្រូវមាន​សុខភាព និង​កាយសម្បទា​ល្អ​(​ឆ្លងកាត់​ការត្រួតពិនិត្យ​ឈាម កាយសម្បទា និង ទឹក​មូត្រ​)​។​

 

Leave a Reply

Your email address will not be published. Required fields are marked *