​ពិធី​ផ្សព្វផ្សាយ​ផែនការ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត ស្តីពី​ការ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ថ្វាយ​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​រសៀល​ថ្ងៃ​ពុធ ៦​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត លេខ ០២០/២៤ ស្តីពី​ការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ថ្វាយ​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ស្តេចយាង​សួរសុខទុក្ខ​ប្រជានុរាស្ត្រ នៅ​ចំណុច​ផ្ទះ ៤០០​ខ្នង ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី សុខា រ៉ា​នាថ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​វរសេនីយ៍ឯក ប្រាក់ សុខុម មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក លោកស្រី​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​នគរបាល​ខេត្ត លោក លោកស្រី​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​លោក លោកស្រី​មាន​សមាសភាព​ក្នុង​ផែនការ​ការពារ​ជាច្រើនរូប​។​

Leave a Reply

Your email address will not be published. Required fields are marked *