​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​គណៈប្រតិភូ ទស្សនកិច្ច​មហាវិទ្យាល័យ​កម្លាំង​ត្រួតពិនិត្យ​ព្រំដែន​អូស្ត្រាលី​

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​បន្ត​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទស្សនកិច្ច​មហាវិទ្យាល័យ​កម្លាំង​ត្រួតពិនិត្យ​ព្រំដែន​អូស្ត្រាលី ដោយ​ផ្តោត​លើ​ទិដ្ឋភាព​រួម​និង​ការបង្កើត​មហាវិទ្យាល័យ ទិដ្ឋភាព​រួម​នៃ​កម្មវិធី​និង​វិធីសាស្ត្រ​បណ្តុះបណ្តាល​ដើម្បី​បន្ស៊ី​នឹង​ក្រប​ខណ្ឌ​ការងារ​ជំនាញ ការគិតគូរ​អំពី​ការអភិវឌ្ឍ​រចនាសម្ព័ន្ធ​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន និង​អភិក្រម​នៃ​ការបង្កើត​គម្រូ​និង​ថ្នាល​សិក្សា​ពី​ចម្ងាយ​និង​តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​មន្ត្រី​នៅ​តាម​មូលដ្ឋាន​ព្រំដែន​ឆ្ងាយៗ នៅ​ទីក្រុង​កង់​បេរ៉ា ប្រទេស​អូស្ត្រាលី​។​

Leave a Reply

Your email address will not be published. Required fields are marked *