សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់ ១៩ ខែមិថុនា ឆ្នាំ​២០២៤

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ មិថុនា ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​។​

​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ បាន​និង​កំពុង​បន្ត​បេសកកម្ម ការទូត​ក្រៅប្រទេស ជា​លើក​ទី​១៦ ក្នុង​គោលបំណង​ដើម្បី​បន្ត​ពង្រឹង ចំណង​មិត្តភាព​ជា​មួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន ៕

Leave a Reply

Your email address will not be published. Required fields are marked *