សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ចាត់​ក្រុមគ្រូពេទ្យ​ឯកទេស​បេះដូង​ព្យាបាល​ស្ត្រី​ជា​កម្មករ​សំណង់​ម្នាក់​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ

ដោយ​ក្តីមេត្តា​ករុណា​ប្រកប​ធម៌​សប្បុរស​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​, លោក​ទាំង​ទ្វេ បាន​ចាត់​ក្រុមគ្រូពេទ្យ​ឯកទេស​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) ព្យាបាល​ប្អូនស្រី ឈិន ស្រី​ហ៊ុច អាយុ ៣១ ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ជំងឺ​ប្រឹស​បេះដូង​ធ្ងន់ធ្ងរ និង​ធ្លាប់​ទទួល​ការវះកាត់​ប្តូរ​ប្រឹស​បេះដូង​សំយោគ​កាលពី​ឆ្នាំ ២០១៨ ។​

​ក្រោយពី​ទទួល​ការពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុជាមួ​យ​គ្រូពេទ្យ​ឯកទេស​បេះដូង​រួចមក ប្អូនស្រី​មាន​សេចក្តីត្រេកអរ​ជា​ពន់ពេក ព្រមទាំង​គោរព​ថ្លែងអំណរគុណ និង​ជូនពរ​សម្តេច​មហា​បវ​រ​ធិបតី និង​លោកជំទាវ​បណ្ឌិត ជា​អនេក ។

​រាល់​ការចំណាយ​ទាំងអស់ ទាំង​ក្នុង​ការព្យាបាល ត្រូវបាន​ទំនុកបម្រុង​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ៕

Leave a Reply

Your email address will not be published. Required fields are marked *