​តុលាការខេត្ត​ត្បូងឃ្មុំ បញ្ជូន​ជនល្មើស​ម្នាក់​ទៅ​ពន្ធនាគារ ពី​បទ​កាប់​គាស់ រុករាន​ដីព្រៃ​

​នៅ​ថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ តុលាការខេត្ត​ត្បូងឃ្មុំ បាន​បញ្ជូន​ជនល្មើស​ម្នាក់​ទៅ​ពន្ធានគារ​ខេត្ត ឈ្មោះ យេប សុខ​ក្រី អាយុ ៤២ ឆ្នាំ ជាប់ចោទ​ពី​បទ​កាប់​គាស់ រុករាន​ដុត ឆ្ការ ដីព្រៃ​យក​ធ្វើ​កម្មសិទ្ធិ ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង បឹង​ស្រូល ស្ថិតនៅ​ភូមិ​ជំនីក ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី ៥ ខែមិថុនា ឆ្នាំ ២០២៤ ។​

​យេប សុខ​ក្រី បច្ចុប្បន្ន​រស់នៅ​ភូមិ​ជំនីក ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​បំពាន​ច្បាប់ ត្រូវ​មាន​ទោស​ព្រហម្មទណ្ឌ ដែល​មានចែង​នឹង​បញ្ញត្តិ​ឲ្យ​ផ្តាន្ទាទោ​សមាមាត្រា ៦២ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ។​

​យោង​តាម​កំណត់ហេតុ​ស្ដាប់​ចម្លើយ ជនល្មើស​ឈ្មោះ យេប សុខ​ក្រី បាន​ឆ្លើយ​មក​សារភាពថា ខ្លួន​ពិតជា​បានកា​ប់រាន់​ដីព្រៃ នៅ​ចំណុច​បឹង​ស្រូល​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ការ​ដេរ​ពិតប្រាកដ​មែន ។​
​តាម​ដី​ការ​របស់​ចៅក្រម​ស៊ើបសួរ ញ៉ិល ប៊ុនលី នៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លេខ ៤៧៣ ព្រទ​១ ចុះ​ថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ៕

Leave a Reply

Your email address will not be published. Required fields are marked *