ក្មេង​ទំនើង​ជា​ចោរឆក់​ប្លន់ ០៨​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ក្មេង​ទំនើង​០១​ក្រុម មាន​រហស្សនាម DMS (​ក្រុម​ដើម​ស្តៅ​) នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ តែងតែ​ធ្វើ​សកម្មភាព កាប់​ប្លន់​ម៉ូតូ និង ឆក់​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជា​ច្រើនលើក​ច្រើនសារ នៅ​សង្កាត់​ព្រែកកំពឹស វត្ត​ឬ​ស្សី​សាញ់ ខណ្ឌដង្កោ ,​នៅ​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ច្រមុះជ្រូក​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ដង្កោ ធ្វើការ​បង្ក្រាប ជា​បន្តបន្ទាប់ បាន​ចំនួន ០៨ នាក់ និង​បាន​បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​នេះ​។ ក្មេង​ទំនើង​ទាំងនេះ​រួមមាន ១-​ឈ្មោះ ចាន់ ប្រុស​ពៅ ហៅ​ឆ្លូញ អាយុ​២០​ឆ្នាំ​, ២.​ឈ្មោះ ហ៊ឹម សុខ​សេរី​វឌ្ឍនា ហៅ​ប្រេស អាយុ​១៨​ឆ្នាំ​, ៣.​ឈ្មោះ សូ​វ៉ុន រតនៈ អាយុ ១៨​ឆ្នាំ​, ៤.​ឈ្មោះ វ៉ាត សីហា អាយុ ១៥​ឆ្នាំ​, ៥.​ឈ្មោះ ឡុង ដា​រ៉ា អាយុ ១៥​ឆ្នាំ​, ៦.​ឈ្មោះ ថន ភារុណ អាយុ ១៨​ឆ្នាំ​, ៧.​ឈ្មោះ ជ័យ សុខា ហៅ​ជាំ អាយុ ១៨​ឆ្នាំ​, ៨-​ឈ្មោះ ឡេង វ៉ាន់ឌី អាយុ ១៧​ឆ្នាំ​។

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​០៨​នាក់ បានឲ្យ​ដឹង​ដូចៗ​គ្នា​ថា ពួកខ្លួន និង​បក្ខពួក​ជាច្រើន​នាក់​ផ្សេងទៀត ពិតជា​បាន​ប្រព្រឹត្ត​អំពើ ឆក់​, កាប់​ប្លន់​, និង​ប្រើ​អំពើហិង្សា​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ មានដូចជា​៖ ឆក់​ទូរស័ព្ទ​ចំនួន​០២​លើក ចំណុច​ផ្លូវ ជាតិ​លេខ​៣ និង ផ្លូវ​៦០​ម៉ែត្រ កាលពី​៦​ខែ​មុន​, កាប់​ប្លន់ ម៉ូតូ​ចំនួន​០៤​លើក ចំណុច​ផ្លូវ​ជាតិ​លេខ​៣ ជិត​ដល់​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​, ចំណុច​វត្ត​ឬ​ស្សី​សាញ់​, ចំណុច​ភូមិ​ព្រែកកំពឹស និង​ចំណុច​ទួល​ពង និង​ធ្លាប់ វាយ​កាប់​គ្នា នៅ​សង្កាត់​ព្រែកកំពឹស​, ផ្សារ​អ៊ី​អន​៣, ផ្លូវ​៦០​ម៉ែត្រ​, ផ្លូវ​លេខ ២១៧ ជិត​ស្រា​បៀ​កម្ពុជា​, ចំណុច​លូ​ប្រាំ និង​ម្តុំ​ទួល​ពង្រ ដែល​បណ្តាលឲ្យ​ជនរងគ្រោះរ​ង​របួស មានស្រាល និង​មានធ្ងន់ ផងដែរ​។

​បច្ចុប្បន្ន​បក្ខពួក​ផ្សេង​ទៀត​របស់​ក្រុម​ពួកគេ ដែល​កំពុង​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *