កម្ពុជា ទទួលបាន​មកវិញ​នូវ​រតនសម្បត្តិ​ជាតិ វត្ថុ​បុរាណ​ខ្មែរ ចំនួន​១៤​រូប ពី​សារមន្ទីរ Metropolitan Museum of Art

​នា​រសៀល​ថ្ងៃ​ទី ០៤ ខែកក្កដា ឆ្នាំ​២០២៤ នាយកដ្ឋាន​សារមន្ទីរ បាន​រៀបចំ​កម្មវិធី​ប្រគល់​-​ទទួល​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​១៤​វត្ថុ ដែល​ជា​សមុច្ច័យ​របស់​សារមន្ទីរ Metropolitan Museum ហៅ​កាត់​ថា MET នៃ​សា​ហ​រដ្ឋ​អាមេរិក បានប្រគល់​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។

​ក្នុងចំណោម​វត្ថុ​ទាំង​១៤​នោះ មាន​វត្ថុ​ពិចិត្រ​មួយចំនួន​ដែល​ត្រូវបាន​យកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ដូចជា​៖ រូប​ប្រតិមា​ព្រះ​នាង​ឧមា ធ្វើ​ពី​ថ្ម​ភក់ ដែល​ត្រូវបាន​លួច​យក​ចេញ​ទៅ​ក្នុង​ឆ្នាំ​១៩៩៧, ព្រះ​សិរ​លោ​កេសូរ ធ្វើ​ពី​សំរិទ្ធ​ដែល​មាន​ដងខ្លួន​រក្សាទុក​នៅក្នុង​សារមន្ទីរ​ជាតិ និង​ប្រតិមា​ព្រះ​លោកេសូរ​ធ្វើ​ពី​សំរិទ្ធ​ដែល​សារមន្ទីរ MET​ទិញ​ពី​លោក ឌូ​គ្លាស ឡា​ដ​ហ្វ​ដ​(Douglas Latchford)​ក្នុង​ឆ្នាំ​១៩៩២​។ ក្រៅពីនេះ​មាន​ប្រតិមា​ផ្សេងៗ​ទៀត​ធ្វើ​ពី​ថ្មភក់ និង​លោហធាតុ​ចំនួន​១១​ផ្សេង​ទៀត​ក៏​បាន​យោងដំណើរ​ត្រឡប់មក​មាតុប្រទេស​វិញ​ដោយ​សុខ​សុវត្ថិភាព​។​

 

Leave a Reply

Your email address will not be published. Required fields are marked *