សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ឧបត្ថម្ភ​អង្ករ​ជូន​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់ យោធិភូមិភាគ​ទី​៥ ដើម្បី​ចែក​ជូន​ដល់​អតីតយុទ្ធជន គ្រួសារ​យោធិន និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​មាន​ការខ្វះខាត​

​ខេត្ត​ពោធិ៍សាត់ ៖ នា​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គឹម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​នាំយក​អង្ករ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ទៅ​ប្រគល់ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់ យោធភូមិភាគ​ទី​៥ កងទ័ពជើងគោក ដើម្បី​ចែក​ជូន​ដល់​អតីតយុទ្ធជន គ្រួសារ​យោធិន និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​មាន​ការខ្វះខាត ។

​ឧត្ដមសេនីយ៍ត្រី ហេង សូ​ម៉ា​យ៉ា​ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់ បាន​គោរព​ថ្លែងអំណរគុណ​ដល់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ដែល​ជានិច្ចកាល​តែង​គិតគូរ​ដល់​សុខទុក្ខ​របស់​កងកម្លាំង និង​ក្រុមគ្រួសារ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ។ ជាការ​តបស្នង​ចំពោះ​គុណូបការៈ​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ ថ្នាក់ដឹកនាំ យោធិន អតីតយុទ្ធជន គ្រួសារ​យោធិន និង​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់​ទាំងអស់ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​តាម​បីបាច់​ថែរក្សា សម្តេច​មហា​បរ​វ​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី សូម​ប្រកប​នឹង​ពុទ្ធពរ ០៤ ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ទ្បើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *