រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី និង​ពោធិ៍សាត់ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​វិញ​

(​ភ្នំពេញ​) ៖ សម្តេច​ប​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច ចេញ អនុក្រឹត្យ ស្តីពី ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ ក្នុងនោះ​សម្រេច : ត្រូវបាន​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​ចំនួន ២​រូប របស់​ក្រសួង​បរិស្ថាន ដូច​មាន​រាយ​នាម​ខាងក្រោម​៖
១-​លោក ឆៅ ប៊ុនធឿន ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​១ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។​
២-​លោក គង់ ពុទ្ធី​រ៉ា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៥ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។​
​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​សាមីខ្លួន ដែល​មានចែង​ក្នុង​មាត្រា​១ ខាងលើ ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់ពី​ថ្ងៃ​ចុះ ហត្ថលេខា​តទៅ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *