មេបញ្ជាការ អាវុធហត្ថ​ខណ្ឌដូនពេញ ចុះសួរសុខទុក្ខ​គ្រួសារ​សមាជិក ដែល​ប្រពន្ធ​លោក​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​គ្រួសារ លោក​អនុសេនីយ៍ទោ អ៊​ន ច​ន្ធូ ជំនួយការ​អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ប្រពន្ធ​របស់​លោក​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា (​ហៅ​ពេទ្យ ១៧៩)​។​

​ក្នុងឱកាស​នោះ លោក​មេបញ្ជាការ​ខណ្ឌ បាន​នាំយក​ថវិកា​ផ្ទាល់ខ្លួន រួម​នឹង​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ ក្នុង​ស្មារតី​សាមគ្គីភាព បាន​នាំយក​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ៨៥០,០០០​រៀល​, ទឹក​សុទ្ធ ភេសជ្ជៈ ៣​កេស​, ទឹកដោះ​ឆៅ ១​យួរ ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *