​រថយន្ត​កែច្នៃ​បំពង់​ស៊ី​ម៊ាំង ចំនួន​០២​គ្រឿង ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ម្ចាស់​មក​អប់រំ និង​ណែនាំ​ឲ្យ​ដោះ​ស៊ី​ម៊ាំង​ចេញ​!

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់​ម្ចាស់​រថយន្ត​ចំនួន​០២​គ្រឿង ដែល​បាន​កែច្នៃ​បំពង់​ស៊ី​ម៊ាំង បង្ក​ឲ្យមាន​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណ​: យក​មក​អប់រំ និង​ណែនាំ​ឲ្យ​ដោះ​ស៊ី​ម៊ាំង​ចេញ ជា​បន្តបន្ទាប់​។

​ការបង្ក្រាប​រថយន្ត​ទាំង​០២​គ្រឿង រួមមាន ៖
– រថយន្ត​ទី​១ ម៉ាក MASDA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-1979 ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ធ្វើការ​ឃាត់​នៅ​ចំណុច​ផ្លូវ​៥៩២ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​
– រថយន្ត​ទី​២ ម៉ាក MASDA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-3559 ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើ​ការឃាត់ នៅ​ចំណុច​ផ្លូវ​ព្រះមុន្នីវង្ស​កែង​នឹង​ផ្លូវ​៩២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បាន​អប់រំ​រួច កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ណែនាំ​ម្ចាស់​រថយន្ត​ទាំង​០២​គ្រឿង ឲ្យ​ដោះ​បំពង់​ស៊ី​ម៊ាំង​កែច្នៃ​ចេញ ហើយ​បំពាក់​បំពង់​ស៊ី​ម៊ាំង​ធម្មតា​វិញ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការកែច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ការរំខាន​ដល់​សាធារណ​:​ជន​តទៅទៀត​។​

Leave a Reply

Your email address will not be published. Required fields are marked *