អបអរសាទរ ខួប​លើក​ទី​៣១ ទិវា​បង្កើត​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)! ហ្វឹកហាត់​ដើម្បី ភាព​រឹងមាំ​និង​ស្ទាត់​ជំនាញ​!

​រយៈកាល​កន្លងមក គេ​តែង​ឃើញ កម្លាំង​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​ធ្វើ​ការហ្វឹកហាត់​ជាប្រចាំ មិន​ថា​កាយសម្បទា ក្បាច់គុណ និង​យុទ្ធវិធី​ក្នុងការ​ប្រតិបត្តិការ​ផ្សេងៗ ដែល​មាន​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី ជា​អ្នកដឹកនាំ​កម្មវិធី​ហ្វឹកហាត់​ដោយផ្ទាល់ តាមរយៈ​ការច្របាច់បញ្ចូលគ្នា នូវ​ចំណេះដឹង ដែល​លោក​បាន​រៀនសូត្រ​នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី បូករួម​ជាមួយ បទពិសោធន៍​ជាក់ស្តែង​ដែល​ធ្លាប់​ជួប​កន្លងមក ដើម្បី​បង្កើន​សមត្ថភាព ឆន្ទៈ ស្មារតី វិន័យ​សណ្តាប់ធ្នាប់​របស់​កងកម្លាំង ឲ្យមាន​ភាពរឹងមាំ និង​ស្ទាត់ជំនាញ ស្រប​តាម​ទស្សនៈវិស័យ​ដឹកនាំ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​សូម​ទស្សនា សកម្មភាព​ហ្វឹកហាត់ ប្រើប្រាស់​កាំភ្លើង​វែង របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដូចដែលមានភ្ជាប់មកជាមួយនេះ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *