ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ Soccer League

​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ Soccer League លើក​ទី​៧ ឆ្នាំ​២០២៤ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់ Soccer League លើក​ទី​៧ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ភោជនីយដ្ឋាន The Kombang រាជធានី​ភ្នំពេញ​។​

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ Soccer League លើក​ទី​៧ ឆ្នាំ​២០២៤ ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ក្រុមការងារ​គណៈកម្មការ​ប្រតិបត្តិ​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់ Soccer League និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការរៀបចំ​ការប្រកួត ឱ្យ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​។​

​ជាមួយគ្នានេះដែរ ខ្ញុំ​សូម​ថ្លែងអំណរគុណ​និង​សូម​ជូនពរ​ដល់​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​គណៈកម្មការ​ប្រតិបត្តិ​រៀបចំ​ការប្រកួត ក៏​ដូចជា​អ្នក​ឧបត្ថម្ភ​គាំទ្រ កងកម្លាំង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ប្រតិភូ​ដឹកនាំ​ក្រុម និង​កីឡាករ កីឡាការិនី​ទាំងអស់ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​សូម​បាន​ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *