​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​

នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង នៅ​សាលប្រជុំ​សាលា​ខេត្តស្ទឹងត្រែង​។​

​ឯកឧត្តម សរ សុ​ពុត្រា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ អតីត​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ត្រូវបាន​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ជំនួស​ឯកឧត្តម ស្វាយ សំ​អ៊ាង ដែល​ត្រូវ​តែងតាំង​តួនាទី​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

Leave a Reply

Your email address will not be published. Required fields are marked *