មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដង្កោ ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​សមាជិក​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

នា​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ លោក​អនុ​សេ​នីយ៏ឯក ប៊ូ សុ​មុនី ជំនួយការ​អាវុធហត្ថ​ខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ ក្រុមការងារ បាន​នាំយក​ថវិកា​ដែល​បានមកពី​ការចូលរួម​របស់ នាយ នាយរង អាវុធហត្ថ​ខណ្ឌ ក្នុង​ស្មារតី​សាមគ្គីភាព ចំនួន ២,១០០,០០០​រៀល​, ទឹក​សុទ្ធ​, ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *