កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣​និងលើកទិសដៅឆ្នាំ២០២៤​ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

ព្រឹកថ្ងៃព្រហស្បតិ៍​ ទី​ ១៨ ខែមករា​ ឆ្នាំ២០២៤​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បានអញ្ជេីញជាអធិបតីភាពបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ ​និងលើកទិសដៅឆ្នាំ២០២៤​ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ​។ កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ​ នឹងដោយមានការអញ្ជេីញចូលរួមពីសំណាក់អស់លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ នឹងលោក លោកស្រី អភិបាល​ អភិបាលរងក្រុងស្រុក​ ដែលជាសមាជិក សមាជិកាសាខា​-អនុសាខាកាកបាទក្រហមកម្ពុជាខេត្តក្រុងស្រុុក។
ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលមានវត្តមានចូលរួមប្រជុំដើម្បីបូកសរុបលទ្ធផលដែលសាខាសម្រេចបានរយៈពេល ១ ឆ្នាំ កន្លងទៅ ដែលសមទ្ធិផលការងារនេះគឺជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងសកម្មភាពការងារមនុស្សធម៌ដោយសហការគ្នាបានល្អប្រសើររបស់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមក លើការងារមនុស្សធម៌ក្នុងទូទាំងខេត្ត ។ ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​តាកែវ សូមថ្លែង អំណរគុណ ដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយមិនប្រកាន់បក្សពួក ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍សកម្មភាពនិងថវិកាប្រចាំឆ្នាំ២០២៣ និងផែនការសកម្មភាពថវិកាសម្រាប់ឆ្នាំ២០២៤របស់សាខាកាកបាទក្រហមកម្ពុជាខេត្តថា សាខាបាននាំយកអំណោយមនុស្សធម៌រួមនឹងសម្ភារៈថវិកាទៅចែកជូនគ្រួសារប្រជាពលរដ្ឋ រងគ្រោះគ្រប់ប្រភេទទូទាំងខេត្តបានចំនួន ២.៥៩៤គ្រួសារក្នុងនោះ មាតុភាព៥៦គ្រួសារ ក្រីក្រ៩២៧គ្រួសារ ជរាគ្មានទីពឹង ២៨គ្រួសារ ជំងឺទូទៅ ២៩គ្រួសារ អេដស៍ ១៤៤នាក់ អគ្គីភ័យ២៨គ្រួសារ ខ្យល់កន្រ្ទាក់១,២៦៤គ្រួសារ គ្រោះថ្នាក់ចរាចរណ៍១នាក់ រន្ទះបាញ់៧នាក់ សព១០៧នាក់ ពិការ២នាក់ ប្រគល់ផ្ទះ១គ្រួសារ សម្ភារៈចែកជូនរួមមាន អង្ករ៦០,៣៧៥គ.ក ក្រណាត់តង់ ១,២៩៣តង់ កន្ទេសជ័រ២,២៤៨កន្ទេល មុង២,២៤៩មុង ភួយ២,២៤៩ភួយ សារុង២,២៤៩សារុង ក្រមា២,២៤៩ក្រមា មី៩៥៦កេស ត្រីខកំប៉ុង៥០យួរ ទឹកក្រូច២២៨កេស ទឹកបរិសុទ្ធ២២៨កេស ទឹកដោះគោឆៅ៥២ឡូ ទឹកដោះគោក្រដាស៤កេស ទឹកដោះគោម្សៅសម្រាប់ទារក៤កំប៉ុង ឃីតកុមារ៥០ឃីត អាវយឺត២៥អាវ សម្ភារៈផ្ទះបាយ២៨ឃីត ស្ករស៥០គីឡូ ចំណាយជាថវិកាក្នុងរយៈពេល១ឆ្នាំ២០២៣ សាខាកាបាទក្រហមចំណាយជាថវិកាចំនួន ៤៣៥.៧៤៨.៨០០រៀល និងដុល្លារចំនួន ២៩.៣៩៣ដុល្លារ ៕

Leave a Reply

Your email address will not be published. Required fields are marked *