សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ចាត់​ក្រុមគ្រូពេទ្យ​ជួយ​ធ្វើការ​ព្យាបាល​វះកាត់​កូនស្រី​សិល្បករ​ជើងចាស់​អ្នក​មីង អ៊ំ ផល្លា មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​ស្រួចស្រាល​យ៉ាងធ្ងន់ធ្ងរ​

ដោយ​ក្តី​សប្បុរសធម៌ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ចាត់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA) ព្យាបាល ប្អូនស្រី អូន សុ​ផា​ផន អាយុ​២៥​ឆ្នាំ មាន​អាការៈ​ចុកពោះ​ជាខ្លាំង​ដោយសា​ររលាក​ខ្នែង​ពោះវៀន​យ៉ាងធ្ងន់ធ្ងរ ធ្វើការ​វះកាត់ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសុមៈ​។ ក្រោយពី​ទទួលបាន​ការវះកាត់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​រួច​មក អាការៈ មាន​ភាព​ធូរស្បើយ​ច្រើន នឹង​បាន​ត្រឡប់ទៅផ្ទះ​វិញ​ឆាប់ៗ​នេះ ជាមួយ​ទឹកចិត្ត​រីករាយ និង​គោរព​ថ្លែងអំណរគុណ​ជា​អនេក​កប្ប​កាល ជូន​ចំពោះ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត​។​

​រាល់​ការចំណាយ​ទាំងអស់ ទាំង​ក្នុង​ការព្យាបាល ស្នាក់នៅ និង​ហូបចុក ត្រូវ​បាន​ឧបត្ថម្ភ​ទំនុក​បម្រុង​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​៕

Leave a Reply

Your email address will not be published. Required fields are marked *