​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ ចុះសួរសុខទុក្ខ លោក​ប្រធាន​មន្ទីរ ដែល​ព្យាបាល​ដោយ​វះកាត់​សាច់​ដុះ​ក្នុង​ច្រមុះ​នៅ​មន្ទីរពេទ្យ​!

​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់ឲ្យ លោក​ឧត្តមសេនីយ៍ត្រី ពង្ស សា​វ​រិទ្ធ មេបញ្ជាការរង ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ទោ កេត វណ្ណ​ដេត ប្រធាន​មន្ទីរ​សម្ភារៈ​បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​កំពុង​សម្រាក​ព្យាបាល​ដោយ​វះកាត់​សាច់​ដុះ​ក្នុង​ច្រមុះ​នៅ​មន្ទី​ពេទ្យ​អង្គឌួង​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ពង្ស សា​វ​រិទ្ធ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ​របស់​លោក​មេបញ្ជាការ ថវិកា​ចំនួន ២,០០០,០០០​រៀល​, ភេសជ្ជៈ​ចម្រុះ ០៥​កេស​, ផ្លែឈើ ០១​កន្ត្រក ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *