ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​មន្ត្រីរាជការ ដាំ​ដើម​ត្នោត ១​ម៉ឺន​ដើម​

ខេត្ត​ត្បូងឃ្មុំ​៖ នា​ព្រឹក​ថ្ងៃ​ទី​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤​នេះ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ ក្នុង​ខេត្ត​ត្បូងឃ្មុំ ដាំ​ដើម​ត្នោត​ចំនួន​១០,០០០​ដើម ស្ថិត​ឃុំ​ត្រ​ពាំ​ខ្លុង ស្រុក​ពញាក្រែក ខេត្ដ​ត្បូងឃ្មុំ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ដើម​ចំនួន ១០,០០០​ដើម ដែល​ត្រូវបាន​ដាំ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​នេះ ជា​ការផ្ដល់ជូន​ដោយ​ផ្ទាល់​ពី ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​បរិស្ថាន ដេ​ី​ម្បី​ចែកជូន​ប្រជាពលរដ្ឋ មន្ដ្រីរាជការ ចូលរួម​ដាំ និង​បណ្ដុះ​ផ្នត់គំនិត​ស្រឡាញ់​បរិស្ថាន ការថែរក្សា​ការពារ​បរិស្ថាន ព្រមទាំង​ជា​បង្កើតបាន​នូវ​ភាព​បៃតង​ក្នុង​មូលដ្ឋាន និង​សហគមន៍​។​

​ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ ក្នុង​ព្រឹត្តិការណ៍​រួម​គ្នា​ដាំ​ដើមត្នោត ក្នុង​ខេត្ត​ត្បូងឃ្មុំ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​បរិស្ថាន​បាន​លើកឡើង​ថា ការ​ដែល​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដើមត្នោត​នាឱកាស​នេះ គឺជា​ការ​បន្សល់ទុក​នូវ​អត្ដ​សញ្ញាណ​ជាតិខ្មែរ ដែល​សម្គាល់​ដោយ​ដើមត្នោត​ជា​របស់​ខ្មែរ និង​ជា​ចូលរួម​បង្កើត​ភោគផល និង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត​ចេញ​ដើមត្នោត សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​

​ឯកឧត្ដម​បណ្ឌិត បាន​បន្ថែមទៀតថា ដើម្បី​កម្ពុជា​មាន​គម្រប​បៃតង ៦០% នា​ឆ្នាំ​២០៥០ ខាងមុខ គប្បី​មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និង​បងប្អូន​ប្រជាពលរដ្ឋ រួម​កម្លាំង​គ្នា បង្កើន​ការដាំដុះ នៅ​តាម​សាលារៀន វត្ត​អារាម ទីសាធារណៈ ព្រៃ​លិច​ទឹក និង​ដី​តំបន់​ព្រៃ​សឹក​រិច​រិល ហើយ​ក្រសួង​បរិស្ថាន និង​បន្ដ​បណ្ដុះ​កូនឈើ​ឱ្យ​ច្រើន​លាន​ដើម​ក្នុង​១​ឆ្នាំ ដើម្បី​ធ្វើ​ការចែក និង​ផ្ដល់​ជូន​គ្រប់​រាជធានី ខេត្ត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ម្យ៉ាងវិញទៀត ឯកឧត្ដម​បណ្ឌិត បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ រស់នៅ​តាម​សហគមន៍ ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន ដើម្បី​ទប់ស្កាត់ និង​ការពារ​ធនធាន​ធម្មជាតិ ព្រមទាំង​ចូលរួម​សំអាត និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក​ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *