បុរស​ម្នាក់ ដែល​ត្រូវបាន​គេ​ចាក់​យ៉ាង​រន្ធត់ បាន​ទទួលមរណៈភាព ក្រោយ​គ្រូពេទ្យ​ព្យាយាម​សង្គ្រោះ​អស់​ពេល​១​សប្តាហ៍​!

បុរស​ម្នាក់ ឈ្មោះ ទ្រ​យ កុសល ភេទ​ប្រុស អាយុ ៥០​ឆ្នាំ​មុខរបរ សន្តិសុខ ដែល​ត្រូវបាន​ជនសង្ស័យ​ឈ្មោះ អ៊ុង វណ្ណា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ធ្លាប់​ជា​សន្តិសុខ​ជាមួយគ្នា​តែ​ត្រូវ​ថៅកែ​ដេញចេញ​ប្រហែល​មួយ​ខែ​មុន បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ធ្លាយ​ពោះ គួរឲ្យ​រន្ធត់ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ពេលនេះ​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​គ្រូពេទ្យ​ព្យាយាម​សង្គ្រោះ​អស់ពី​លទ្ធភាព រយៈពេល​១​សប្តាហ៍ ខណៈ​ជនដៃដល់ កំពុង​ឋិត​ក្នុង​ពន្ធនាគារ​ក្រោម​ការបង្ក្រាប​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ដង្កោ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​របាយការណ៍ រាយការណ៍​ទៅ​តុលាការ ដើម្បី​ដាក់បន្ទុក​ជនសង្ស័យ​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត​តាម​កំណត់​ច្បាប់​៕


Leave a Reply

Your email address will not be published. Required fields are marked *