ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

​នៅ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​លោក​វរសេនីយ៍ត្រី ពុទ្ធ ចាន់ថន នាយការិយាល័យ អប់រំ​ផ្សព្វផ្សាយ​ដែល​មាន​ជំងឺ ត្រូវ​ព្យាបាល​ដោយ​វះកាត់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ ក្រុមការងារ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក ទឹក​សុទ្ធ​០៤​កេស រួម​នឹង​ថវិកា​មួយចំនួន ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *