​ផឹក​ចំ​ទឹកត្នោតជូរ​រសជាតិ​ម៉ូតូ​ហោះ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន​ទៅ​អប់រំ​!

នៅវេលា​ម៉ោង ២៣ និង ៤៥​នាទី​ទាបភ្លឺ ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៤ មាន​យុវជន​ទំនើ​ង ០៦​នាក់ ម៉ូតូ​០៤​គ្រឿង បាន​ចេញ​ពី​ជួបជុំគ្នា​ផឹក​ទឹកត្នោតជូរ ក៏​បបួលគ្នា​ជិះ​ម៉ូតូ​ទៅ​ម្ដុំ​បឹងកក់​ដើម្បី​ថតរូប​លេង ប៉ុន្តែ​ពេល​ទៅដល់​បឹងកក់ ឃើញ​ថា​ស្ងាត់​ល្អ​ក៏​នាំគ្នា​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​យ៉ាង​អនាធិបតេយ្យ ចៃដន្យ​អី បាន​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ចុះ​ធ្វើ​ការឃាត់​សួរនាំ​ពី​បញ្ហា​បង្ហោះ​ម៉ូតូ និង​នាំយក​ទៅ​កាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទង្វើ​ទំនើង​ទៅ​ថ្ងៃក្រោយ​ទៀត​។ យុវជន​ទាំង​០៦​នាក់​នេះ ជា​អ្នកធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ​ជាមួយ​គ្នា ដោយ ០៣​នាក់​មកពី​ខេត្ត​កំពង់ចាម និង​០៣​នាក់​ទៀត​ជា​អ្នក​មក​ពី​ខេត្ត​ព្រៃវែង​។

​យោង​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការឲ្យ​បានតឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅតាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការប្រព្រឹត្ត​លើកទីមួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្តទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *