ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​សំពះ​សូម​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ជួយ​រក​យុត្តិធម៌ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ ចំណែក​ភាគី​រថយន្ត​បង្ក ព្រម​សង​តែ ៥០០ ដុល្លារ «​យក​មិន​យក​អត់​ទៅ​!»

ខេត្តតាកែវ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី រវាង​រថយន្ត និង​ម៉ូតូ បាន​បណ្តាលអោយ​យុវជន​ម្នាក់​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ ដែល​រហូត​មកដល់ពេលនេះ បាន​ចំណាយ​ថ្លៃ​ព្យាបាល រហូតដល់​ជិត ៥ ពាន់​ដុល្លារ​ហើយ ចំណែក​ភាគី​រថយន្ត​បង្ក ព្រម​សង​តែ ៥០០ ដុល្លារ​ទេ ។ ករណីនេះ គ្រួសារ​ជនរងគ្រោះ​អះអាងថា វា​អយុត្តិធម៌​ណាស់ និង​សូម​សំពះអង្វរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​រក​យុត្តិធម៌ ។​

​តាម​ការ​អោយ​ដឹង​ភាគី​ជនរងគ្រោះ បានឲ្យដឹងថា សាច់ញាតិ​របស់​គាត់ ដែល​ជា​យុវជន​រងគ្រោះ បាន​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ដោយ​រថយន្ត​បង្ក នៅ​ផ្លូវ​ជាតិ​លេខ​៣ ។ រហូតមកដល់​ពេលនេះ ពួកគាត់​បាន​ចំណាយ​ថវិកា​ព្យាបាល អស់​ជិត 5.000 ដុល្លារ​ហើយ ។ ចំណែកឯ​ខាង​រថយន្ត​បង្ក ព្រម​សង​តែ 500 ដុល្លារ​ទេ ហើយ​បាន​បញ្ជាក់ថា «​យក​មិន​យក​អត់​ទៅ​!» ។ រឿងនេះ វា​ដូចជា​អយុត្តិធម៌​ណាស់​សម្រាប់​ជនរងគ្រោះ ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​ស្នើរ​សុំឱ្យ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​គាត់​ផង​។​

​គួរបញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន​នឹង​ម៉ូតូ នេះ បាន​កើតឡើង កាលពី​នៅ​ថ្ងៃទី​១៤ កក្កដា ឆ្នាំ ២០២៤ វេលា​ម៉ោង ៦:១០ នាទី​ល្ងាច រថយន្ត​បង្ក​ពាក់​ស្លាក​លេខ LEXUS RX350 ភ្នំពេញ : 2AG_6575 ចំណែក ម៉ូតូ​ជនរងគ្រោះ​ពាក់​ស្លាក​លេខ ភ្នំពេញ​1DQ 2030 ។ ទីតាំង​កន្លែង​កើតហេតុ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចំនុច​ភូមិ​ដើម​រកា ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ ៕​

 

Leave a Reply

Your email address will not be published. Required fields are marked *