ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​លោក​មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌមានជ័យ ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​!

នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​លោក​វរសេនីយ៍ត្រី ឃួន វិសាល មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌមានជ័យ ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច ហើយ​កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ និង​ថវិកា​របស់​លោក​មេបញ្ជាកា​រ រួម​ជាមួយ​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌមានជ័យ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ២,០០០,០០០​រៀល​, ភេសជ្ជៈ​ចម្រុះ​ចំនួន ០៨​កេស​, មី​០២​កេស ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *