ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងជួរមុខការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃអង្គភាពតម្រួតបទបញ្ជា នាយកដ្ឋាននគរបាលការពារ និងអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នេះ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវអង្ករ ចំនួន ១០តោន មី ចំនួន ១០០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស និងទឹកក្រូច ចំនួន ៥០០កេស ជូនដល់កងកម្លាំងផងដែរ។
ជានិច្ចកាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុតចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវច្បាប់បទដ្ឋានគតិយុត្ត និងគោលការណ៍ បទបញ្ជា វិធានការនានា ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ៕

