សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណ​:​រដ្ឋមន្ត្រី នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន ៤

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណ​:​រដ្ឋមន្ត្រី នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី វិមាន​សន្តិភាព ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន ៤ ៖
​ទី​១. ការពិនិត្យ និង​ពិភាក្សា​លើ របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធានការ កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់ចេញ ក្នុង​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន លើក​ទី​១៩ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៤​។
​ទី​២. ការពិនិត្យ និង​សម្រេច​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ប្រព័ន្ធ​ទឹក​កខ្វក់​។
​ទី​៣. ការពិនិត្យ និង​សម្រេច​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ស្តីពី ការទទួលយក បទ​ប្បញ្ញត្តិ​បច្ចេកទេស​រួម​នៃ​អង្គការសហប្រជាជាតិ សម្រាប់​យានយន្ត បរិក្ខារ និង​គ្រឿងបន្លាស់ ដែល​អាច​បំពាក់ និង​/​ឬ ប្រើប្រាស់​ទៅលើ យានយន្ត និង​លក្ខខណ្ឌ​សម្រាប់​ការទទួលស្គាល់​ទៅវិញទៅមក​នៃ ការផ្តល់​អនុលោមភាព​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​បទ​ប្បញ្ញត្តិ​អង្គការសហប្រជាជាតិ​។
​ទី​៤. បញ្ហា​ផ្សេងៗ​។​

​ជា​លទ្ធផល កិច្ចប្រជុំ​បាន​ចេញ​នូវ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នេះ ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចខាងក្រោម ៖

 

Leave a Reply

Your email address will not be published. Required fields are marked *