ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ បរិច្ចាគ​ថវិកា ១០០​លាន​រៀល​ដល់​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​

​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា នា​ល្ងាច​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៤ បាន​បរិច្ចាគ​ថវិកា ចំនួន ១០០​លាន​រៀល ដល់ “​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​”​។​

​ការបរិច្ចាគ​ថវិកា​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ ធ្វើឡើង​បន្ទាប់​ពី​ការប្រកាស​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រេច​បង្កើត​”​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​” ក្នុង​គោលបំណង​ដើម្បី​កៀរគរ​រក​ថវិកា​បន្ថែ​ម សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅតាម​បណ្តោយ​ព្រំដែន​។​

​សូម​បញ្ជាក់​ជូន​ថា រាជរដ្ឋាភិបាល បង្កើត​មូលនិធិ​នេះ​ឡើង ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រទេស បាន​ចូលរួម​ចំណែក​ដោយផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​បុព្វហេតុ​ការពារ និង​អភិវឌ្ឍន៍​ជាតិ ក្នុង​ស្មារតី​មហា​សាមគ្គី​ជាតិខ្មែរ ដើម្បី​ថែរក្សា​សុខសន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ក៏ដូចជា​ការជំរុញ​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ឱ្យបាន​កាន់តែ​រឹងមាំ​និង​ប្រកបដោយ​ចីរភាព​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *