ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ គោរព​វិញ្ញាណក្ខន្ធ​សព​លោក​អនុសេនីយ៍ត្រី សៅ រក្សា​

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ គោរព​វិញ្ញាណក្ខន្ធ​សព​លោក​អនុសេនីយ៍ត្រី សៅ រក្សា មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២ អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៤ ក្នុងពេល​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ហិង្សា​។​

​យើងខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជា​មួយ​ក្រុម​គ្រួសារ​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ដឹកនាំ​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​អនុសេនីយ៍ត្រី សៅ រក្សា បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *