​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យ​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ដល់​គ្រួសារ​សព​លោក​អនុសេនីយ៍ត្រី សៅ រក្សា​!

(​ភ្នំពេញ​) ៖ នា​ព្រឹក ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឱ្យ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង ជា​តំណាង​ដឹកនាំ​ក្រុម​ការងារ​នាំយក​ថវិកា​ចំនួន ២,០០០,០០០៛, អង្ករ ០៤​ការុង​, ភេសជ្ជៈ​ចម្រុះ ៨​កេស ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព លោក​អនុសេនីយ៍ត្រី សៅ រក្សា មន្ដ្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដែល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៤ ក្នុង​កិច្ច​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ករណី​ហិង្សា នៅ​ចំណុច​ផ្លូវ​លេខ​៣០៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អុជ​ធូប​គោរព​នូវ​វិញ្ញាណក្ខន្ធ​សព ដោយ​មនោសញ្ចេតនា​សោកស្តាយ និង​បាន​បួងសួង​សូមឲ្យ វិញ្ញាណក្ខន្ធ​នៃ​សព បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *