ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!

​នៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ទោ យូ គឹម​លី ប្រធាន​មន្ទីរ​ភស្តុភារ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​គ្រួសារ លោក​អនុសេនីយ៍ត្រី ហ៊ឹម ច​ន្ធី ជំនួយការ ការិយាល័យ​ផែនការ នៃ​មន្ទីរ​ភស្តុភារ ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ទោ យូ គឹម​លី ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ដែល​ចូលរួម​ពី នាយ​-​នាយរង នៃ​មន្ទីរ​ភស្តុភារ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ១,១៥០,០០០​រៀល​, ភេសជ្ជៈ​ចម្រុះ ០៦​កេស ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *