លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំពេញអង្គ​គណ​:​រដ្ឋមន្ត្រី តាម Zoom នៅ​សាលាខេត្ត​បន្ទាយមានជ័យ​

​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ អាជ្ញាធរខេត្ត មន្ត្រីរាជការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាច្រើនរូប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំពេញអង្គ​គណ​:​រដ្ឋមន្ត្រី តាម Zoom នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ។​

​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​មួយចំនួន​ដូចជា​៖
-​សេចក្តីព្រាង​គោលការណ៍​ណែនាំ​ស្តីពី​នីតិវិធី​និង​វិធាន​នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ផ្សេងទៀត​
-​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​
-​បញ្ហា​ផ្សេងៗ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *