រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន សម្ដែង​នូវ​ការ​អរគុណ ចំពោះ​មន្ដ្រី គ្រួសារ​បរិស្ថាន ក្រុមហ៊ុន​ឯកជន និង​អង្គការ​ដៃគូ​ប្រមូល​សំរាម ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​

​ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​សម្ដែង​នូវ​សេចក្តីរំភើប និង​ថ្លែងអំណរគុណ ចំពោះ​មន្ត្រី​គ្រួសារ​បរិស្ថាន ក្រុមហ៊ុន អង្គការ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ដ​ជួយ​បរិស្ថាន ក្នុងអំឡុង​ព្រះរាជ​ពិធី​បុណ្យ អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក រយៈពេល ០៣ ថ្ងៃ កន្លងមកនេះ ដោយ​មាន​សំណេ​រដេី​មតាម​ប្រព័ន្ធ តេ​ឡេ​ក្រាម ដូច្នេះ​ថា​៖

​ខ្ញុំ​សូម​អរគុណ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត និង​ពេលវេលា​ក្នុង​ការរៀបចំ និង​ធ្វើឱ្យ​ប្រទីប​បរិស្ថាន​ដំណើរការបាន​យ៉ាង​រលូន និង​ជោគជ័យ​គួរ​ជាទី​មោទនៈ មិន​ត្រឹមតែ​ប៉ុណ្ណោះ អស់លោក លោកស្រី ក៏​បាន​រួម​គ្នា​សម្អាត​បរិស្ថាន និង​សំរាម បាន​យ៉ាង​ល្អ​ប្រសើរ​ថែម​ទៀត​ផង​។ ជោគជ័យ​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​សាមគ្គី​គ្នា​យ៉ាង​រឹងមាំ​រវាង​ក្រុមគ្រួសារ​បរិស្ថាន រួបរួម​គ្នា​រុញច្រាន​នាវា​បរិស្ថាន​ឆ្ពោះទៅមុខ ក្រោម​ម្លប់​សន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ និង​ប៉ិនប្រសប់​របស់ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​។

​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​អរគុណ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​ក្រុម​គ្រួសារ​បរិស្ថាន​ទាំងអស់​ចំពោះ​ស្មារតី​បំពេញ​បេស​សកម្ម​បរិស្ថាន​ដ៏​ក្លៀវក្លា​នេះ និង​សូម​ជូនពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​ក្រុម​គ្រួសារ​បរិស្ថាន​ទាំងអស់ សូម​ទទួលបាន​នូវ​បញ្ចព​រទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Leave a Reply

Your email address will not be published. Required fields are marked *