លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ចូលរួម​កិច្ចប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់​សង្គម​.!

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ លោក​ឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ជាច្រើនរូប ចូលរួម​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ស្តីពី​ការងារ​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព និង​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​គណ​:​បញ្ជាការ​នគរបាល​ភូមិភាគ​ទី​៣,​ទី​៤,​ទី​៥ ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី មកពី​មន្ទីរ​ជុំវិញ​ខេត្ត ស្ថាប័ន​ពាក់​ពន្ធ័ លោក លោកស្រី អភិបាលក្រុង​-​ស្រុក មេឃុំ ចៅសង្កាត់ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍ ស្តី​អំពី​លទ្ធផល កិច្ចប្រតិបត្តិការ ការពារ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម -​ការទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​គ្រឿងញៀន -​ការបង្ក្រាប​ល្បែងស៉ីសង​គ្រប់​ប្រភេទ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្ត ស្ថាប័ន​តុលាការ កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំងយោធា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដែល​បាន​បំពេញ​តួនាទី ភារកិច្ច ទាំង​ការផ្តល់​សេវា​រដ្ឋបាល​សាធារណ​: ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ បាន​លទ្ធផល​យ៉ាង​ល្អ​កន្លងមក​។​

​ទន្ទឹម​គ្នា​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ ក៏​បាន​មានមតិ​ផ្តាំផ្ញើរ ដល់​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ពង្រឹង​ការអនុវត្តន៍ តួនាទី ភារកិច្ច និង គោរព​ច្បាប់​
-​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​
-​កម្លាំង​ទាំងអស់​ត្រូវ​ចូលរួម​បន្ត​ស្រាវជ្រាវ​បង្ក្រាប បទល្មើស​ជួញដូរ​គ្រឿងញៀន និង ល្បែងស៉ីសង​គ្រប់​ប្រភេទ​។​
-​ត្រូវ​ពង្រឹង​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់​
-​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យបាន​ល្អ តាម​ព្រំដែន​
-​ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​៕

Leave a Reply

Your email address will not be published. Required fields are marked *