ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍន៍ភាព នៃ​គម្រោង​សាងសង់​របស់​ក្រុមហ៊ុន ផឹ​នី​ន​ស្យ៊ូ​ឡឺ បេ អ៊ិន​វេ​សម៉ិន ឯ​.​ក (peninsula bay investment co.,ltd.)

ព្រះសីហនុ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​ទី​២ ខែ​មករា ឆ្នាំ​២០២៥​ម្សិលមិញ​នេះ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍន៍ភាព នៃ​គម្រោង​សាងសង់​របស់​ក្រុមហ៊ុន ផឹ​នី​ន​ស្យ៊ូ​ឡឺ បេ អ៊ិន​វេ​សម៉ិន ឯ​.​ក (peninsula bay investment co.,ltd.) មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុង ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​បច្ចេក ទេស និង​លោក​អភិបាលក្រុង​ព្រះសីហនុ ។​

​លោក LAI XIAO BO Project Manager ក្រុមហ៊ុន ផឹ​នី​ន​ស្យ៊ូ​ឡឺ បេ អុិន​វេ​សមុិន ឯ​.​ក (Peninsula Bay Investment CO.,LTD.) បានឲ្យដឹងថា គម្រោង​នេះ​ចំណាយ​ថវិកា ៥៧៤​លាន​ដុ​ល្អា​អាមេរិក ស្ថិត​នៅ​ទីលាន​តេជោ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ និង​តាម​ការវាយតម្លៃ​ចុង​ក្រោយ​ត្រូវ​ចំណាយ​អស់​ថវិកា ១​ពាន់​លាន​ដុល្លា​អាមេរិក ។

​នៅក្នុង​គម្រោង​សាងសង់ យើង​បាន​ធ្វើ​ការបែងចែក​ជា​២​តំបន់ គឺ​តំបន់ A​និង​តំបន់ B តំបន់​B​មាន​ដូចជា​អគារ​ខុន​ដូរ អគារ​ពាណិជ្ជកម្ម អាច​សាងសង់​ហើយ​រួចរាល់​នៅ​ចុងឆ្នាំ​២០២៥ តំបន់ A មានដូចជា សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ផ្សារ​ទំនើប និង​សួន​កម្សាន្ត​ផ្សេងៗ​ទៀត គ្រោង​នឹង​បញ្ចប់​ការងារ​នៅ​ឆ្នាំ​២០២៨ ចំពោះ​ហាង​លក់ដូរ​តាម​បណ្តោយ​ឆ្នេរ​ខាងក្រោម មាន​លក់​ទំនិញ​ជា​ច្រើន ហើយ​ក្រុមហ៊ុន​បាន​ធ្វើ​ការទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​បរទេស ដើម្បី​នាំយក​នូវ​ផលិតផល​ប្រេនៗ​ពី​ប្រទេស​បារាំង​យក​ដាក់​លក់ ក្នុងនោះ​ក៏​មាន​សួន​កម្សាន្ត​លំដាប់​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផងដែរ ដោយឡែក​ហាង​នៅ​មាត់សមុទ្រ​គ្រោង​នឹង​បើក​នៅ​ខែ​កុម្ភះ​ខាង​មុខ ក្រុមហ៊ុន​បាន​ធ្វើ​ការវិនិយោគ​នៅលើ​ផ្ទៃដី ១៥.៨​ហិកតា ដែលមាន​អគារ​រហូតដល់ ៩០​ម៉ឺន​ការ៉េ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជា ៥ ០០០​នាក់ ។​

​លោក LAI XIAO BO បាន​បន្តថា ហើយ​ថ្ងៃនេះ ឯកឧត្តម អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​វឌ្ឍន៍ភាព​គម្រោង​សាងសង់​របស់​ក្រុមហ៊ុន និង​ជំរុញ​ឪ្យ​ក្រុមហ៊ុន​ពន្លើន​ដំណើរការ​សាងសង់ ក្នុងនោះ​ក៏​បាន​ពិនិត្យ​ការងារ​បច្ចេកទេស​ផ្សែង​ទៀត​ពាក់ព័ន្ធ​នឹង​អាង​ប្រព្រឹត្ត​កម្ម បរិស្ថាន អនាម័យ​ជាដើម ព្រមទាំង​ចូលរួម​ដោះ ស្រាយ​ចំណុច​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ការដ្ឋាន ហើយ​ចំពោះ​ការងារ​សាង់សង់​នាពេលនេះ ក្រុមហ៊ុន​ផ្តោត​សំខាន់​ទៅលើ​បរិស្ថាន​ជា​ចំបង ។​

​ក្នុងឱកាស​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​ពិនិត្យ​ពិនិត្យ​វឌ្ឍន៍ភាព នៃ​គម្រោង​សាងសង់​របស់​ក្រុមហ៊ុន ក្រុមហ៊ុន ផឹ​នី​ន​ស្យ៊ូ​ឡឺ បេ អ៊ិន​វេ​សម៉ិន ឯ​.​ក (peninsula bay investment co.,ltd.) នៅក្នុង​ក្រុងព្រះសីហនុ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អ​ភិ បាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​អំណ​គុណ​ក្រុម​ហ៊​ន ដែល​បាន​បោះទុន​វិនិ យោគ​នៅ​ខេត្ត​តំបន់ឆ្នេរ នៃ​ព្រះរាជានាចក្រ​កម្ពុជា ដើម្បី​ជួយ​បង្កើន​ការងារ ក៏​ដូច​បង្កើន​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​បាន​ជំរុញ​ឪ្យ​ក្រុមហ៊ុន​ពន្លើន​ការងារ​សាងសង់ ទន្ទឹម​នឹង​ការសាងសង់​ត្រូវ​រៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ឪ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ថា គម្រោង​សាងសង់​របស់​ក្រុម ហ៊ុន​អនុត្ត​តាម​លក្ខណ​ស្តង់ដារ​ត្រឹមត្រូវ មិន​មាន​ការបំពុល​បរិស្ថាន​នៅ​ជុំវិញ ហើយ​រដ្ឋបាល​ខេត្ត​គាំទ្រ​នូវ​គម្រោង​សាងសង់​របស់​ក្រុមហ៊ុន និង​រង់ចាំ​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ឪ្យ​បាន​ទាន់ពេលវេលា ដើម្បី​ធ្វើ​យ៉ាងណា​ការងារ​សាងសង់​របស់​ក្រុមហ៊ុន​មាន​ភាពរលូន​តាម​ការ​គ្រោងទុក​៕
​នាគ​ទេព​១៨​

Leave a Reply

Your email address will not be published. Required fields are marked *