​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ​សុខាភិបាល ដែល​បាន​វះកាត់​ក្រួស​ក្នុងប្រ​ម៉ាត់​!

នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី និង លោក​ឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ទោ គង់ ចាន់ថន នាយការិយាល័យ​សុខាភិបាល កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​វះកាត់​ក្រួស​ក្នុង​ប្រម៉ាត់ដោ​យ​ជោគជ័យ នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ព្រះកុសុមៈ ហើយ​កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​។​

​ក្នុងឱកាស​នោះ ក្រុមការងារ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ​របស់​លោក​មេបញ្ជាការ និង​ថវិកា​ដែល​ចូលរួម​ពី នាយ​-​នាយរង នៃ មន្ទីរ​ភស្តុភារ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ៣,៤៣០,០០០​រៀល​, ទឹក​សុទ្ធ ភេសជ្ជៈ ០៦​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាល​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *