សមិទ្ធិផល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​!

នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២០៤ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិកា​រង ប្រធាន​មន្ទី​រទាំង​០៧ និង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤​នៃ​រាជធានី​ភ្នំពេញ បាន​ឆ្លៀតពេល​ចុះ​ទៅ​ត្រួតពិនិត្យ​អគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល ដែល​បាននិងកំពុង​សាងសង់​ថ្មី​ជិត​រួចរាល់ ដើម្បី​ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​ក្រោម​ការដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អភិវឌ្ឍន៍​ជា​លំដាប់ ចាប់តាំងពី​ទីបញ្ជាការ រហូត​ទៅ​ដល់ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ជា​បន្តបន្ទាប់ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​ទាន់សម័យ តាម​គំរូ​ឯកភាពគ្នា ប្រកបដោយ ប្រណិត​ភាព គុណភាព តាម​ការរីកចម្រើនរ​បស់​ប្រទេសជាតិ និង​ស្រប​តាម​ទស្សន​ដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជានិច្ចកាល​លោកនាយ​ឧត្តមសេនីយ៍ តែងតែ​ណែនាំ​ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ កសាង​ហេដ្ឋារចនាសម្ពន្ធ សាងសង់​អាគារ​ជំរំ​ជម្រក បន្ទាយ​ស្នាក់នៅ ពី​ថ្នាក់ជាតិ​រហូត​ដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការបំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ផង​ដែរ​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *